- Select Language:
- English
- ខ្មែរ
សេវាបកប្រែឯកសារ
យើងផ្តោតជាសំខាន់លើតម្រូវការ ខ្លឹមសារ និងគោលបំណងរបស់អតិថិជន។ ជាមួយនឹងជំនាញច្បាស់លាស់នៅក្នុងឧស្សាហកម្មភាសានេះ យើងមានឯកទេសក្នុងការបកប្រែឯកសារ បកប្រែគេហទំព័រ និងការបកប្រែសម្ភារៈបោះពុម្ព និងអត្ថបទផ្សព្វផ្សាយ។ លើសពីនេះ ក្នុងនាមជាទីភ្នាក់ងារភាសាដែលអាចទុកចិត្តបានបំផុតមួយ យើងធានានូវការបកប្រែដែលមានគុណភាពខ្ពស់ដោយក្រុមអ្នកជំនាញឯកទេស និងមានបទពិសោធន៍ច្រើនឆ្នាំរបស់យើង។
ការបកប្រែរបស់យើង គឺបំពេញតាមគុណលក្ខណៈសំខាន់ៗចំនួនបី៖ ភាពច្បាស់លាស់ ភាពត្រឹមត្រូវ និងធម្មជាតិ។ យើងជៀសវាងទំនោរក្នុងការបកប្រែតាមពាក្យខណៈរក្សាខ្លឹមសារនៃអត្ថបទដើមតាមរបៀបធម្មជាតិ។ អ្នកបកប្រែរបស់យើងប្រើប្រាស់ឧបករណ៍ជំនួសតាមបច្ចេកវិទ្យាកុំព្យូទ័រដ៏ល្អបំផុតនៅក្នុងឧស្សាហកម្មបកប្រែភាសាជាមួយនឹងគន្លឹះនៃការធានាគុណភាព ដើម្បីសម្រេចបាននូវភាពជឿជាក់របស់អតិថិជន គុណភាព និងឧត្តមភាពនៃសេវាកម្មរបស់យើង។


ការបកប្រែសម្ភារៈបោះពុម្ព និងអត្ថបទផ្សព្វផ្សាយ
នៅពេលនិយាយអំពីការបកប្រែឯកសារទីផ្សារដូចជា ខិត្តប័ណ្ណ កាតាឡុក ឬព័ត៌មានផលិតផល ការបញ្ចូលអត្ថបទដែលបានបកប្រែទៅក្នុងឯកសារដើមអាចជាបញ្ហាលំបាកយ៉ាងពិតប្រាកដ។ ជាភ័ព្វសំណាង ក្រុមការងាររបស់យើងអាចធ្វើបានដោយមិនលំបាក។ យើងមានក្រុមរចនាជំនាញដែលអាចធ្វើការងារទាំងនេះបានយ៉ាងល្អឥតខ្ចោះសម្រាប់អតិថិជនរបស់យើង។

ការបកប្រែគេហទំព័រ
គេហទំព័រគឺជាឧបករណ៍ទីផ្សារដ៏មានតម្លៃបំផុតមួយនៅក្នុងមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចសព្វថ្ងៃ។ ការបង្កើតគេហទំព័រពហុភាសាដែលអាចចូលមើលបានយ៉ាងទូលំទូលាយ គឺប្រាកដជាបង្កើនការយល់ដឹង និងភាពជោគជ័យនៃអាជីវកម្មរបស់លោកអ្នក។ សេវាកម្មរបស់យើង គ្របដណ្តប់ទាំងការធ្វើមូលដ្ឋានីយកម្មគេហទំព័រ និងការបកប្រែ។

ការបកប្រែឯកសារ
យើងផ្តល់ជូននូវការបកប្រែដែលមានការបញ្ជាក់សម្រាប់ឯកសារគ្រប់ប្រភេទចាប់ពីឯកសាររដ្ឋប្បវេណី វិញ្ញាបនបត្របញ្ជាក់ការសិក្សា លិខិតបញ្ជាក់ផ្សេងៗ រហូតដល់លិខិតបទដ្ឋានគតិយុត្ដិ សៀវភៅណែនាំបុគ្គលិក លក្ខន្ដិកៈ សំណើគម្រោង ការស្រាវជ្រាវ នីតិវិធី និងពិធីសារវេជ្ជសាស្ត្រ គោលនយោបាយ និងច្បាប់។
យើងទទួលយកការបកប្រែសម្រាប់ភាសារួមមាន អង់គ្លេស បារាំង ចិន ជប៉ុន កូរ៉េ វៀតណាម និងថៃ។ ភាសាជាក់លាក់ផ្សេងទៀតអាចទទួលយកបានអាស្រ័យលើពេលវេលា និងភាពអាចរកបាន។
អត្រាតម្លៃសេវាកម្មបកប្រែ
អង់គ្លេស-ខ្មែរ ឬខ្មែរ-អង់គ្លេស
- ឯកសារទូទៅ $10-$12
- ឯកសារបច្ចេកទេស $12-$15
បារាំង/ចិន/ថៃ-ខ្មែរ ឬខ្មែរ-បារាំង/ចិន/ថៃ
- ឯកសារទូទៅ $15-$17
- ឯកសារបច្ចេកទេស $17-$20
ជប៉ុន/កូរ៉េ-ខ្មែរ ឬខ្មែរ-ជប៉ុន/កូរ៉េ
- ឯកសារទូទៅ $18-$20
- ឯកសារបច្ចេកទេស $20-$25
សម្គាល់
- ឯកសារទូទៅសំដៅលើឯកសារដែលមានពាក្យ និងរចនាសម្ព័ន្ធប្រយោគសាមញ្ញដូចជា សំបុត្រអត្រានុកូលដ្ឋាន វិញ្ញាបនបត្របញ្ជាក់ការសិក្សា និងលិខិតបញ្ជាក់ផ្សេងៗ។
- ឯកសារបច្ចេកទេសសំដៅលើឯកសារដែលមានពាក្យបច្ចេកទេស និងរចនាសម្ព័ន្ធប្រយោគស៊ាំញាំដូចជា របាយការណ៍ស្រាវជ្រាវ នីតិវិធី និងពិធីសារវេជ្ជសាស្រ្តជាដើម។
- មួយទំព័រ គឺស្មើនឹងចំនួនអតិបរមា ១៥០០ នៃតួព្យញ្ជនៈ និងស្រៈ ជាភាសាខ្មែរ ចំនួន ៣០០ពាក្យ ជាភាសាអង់គ្លេស/បារាំង ចំនួន ៣៥០តួអក្សរ ជាភាសាចិន កូរ៉េ និងជប៉ុន។
យើងផ្តល់សេវាកម្មបកប្រែប្រកបដោយវិជ្ជាជីវៈដែលទទួលស្គាល់ដោយស្ថាប័នរដ្ឋាភិបាល ស្ថានទូតបរទេស សហគ្រាសធុរកិច្ច អង្គការក្នុងស្រុក និងអន្តរជាតិ។ យើងផ្ដល់តម្លៃជាអាទិភាពដល់អតិថិជន យើងស្មោះត្រង់ មានតម្លាភាព ហើយយើងឱ្យតម្លៃអតិថិជនគ្រប់រូប។ យើងទន្ទឹងរង់ចាំបំពេញតាមតម្រូវការរបស់អ្នកឱ្យលើសពីការពេញចិត្តរបស់អ្នក។
សម្រាប់ព័ត៌មានបន្ថែម ឬអ្នកត្រូវការស្នើសុំសម្រង់តម្លៃ សូមទាក់ទងមកពួកយើងតាមរយៈតេឡេក្រាម Telegram: https://t.me/lexts_mono
ទូរស័ព្ទលេខ +855 (0) 17 322 627 ឬអ៊ីម៉ែល contact@lexicatranslation.com.

បកប្រែឯកសារ
បកប្រែភាសាប្រកបដោយវិជ្ជាជីវៈ និងការទទួលស្គាល់ច្បាស់លាស់សម្រាប់ឯកសារគ្រប់ប្រភេទរាប់ចាប់ពីឯកសាររដ្ឋប្បវេណីរហូតដល់ពាណិជ្ជកម្ម ច្បាប់ វេជ្ជសាស្ត្រ កសិកម្ម និងបច្ចេកវិទ្យា។

សរសេរចម្លងតាមសំឡេង
ផ្តល់ជូននូវការសរសេរចម្លងតាមសំឡេងដោយដៃមនុស្សយ៉ាងហ្មត់ចត់ ដើម្បីបង្កើតជាអត្ថបទចម្លងពីសំឡេងប្រកបដោយទំនុកចិត្ដ និងត្រឹមត្រូវបំផុតនៅពេលមានតម្រូវការបំប្លែងសំឡេង ឬវីដេអូទៅជាអត្ថបទ។

សរសេរអត្ថបទពាណិជ្ជកម្ម
យើងផ្ដល់សេវាសរសេរអត្ថបទពាណិជ្ជកម្មសម្រាប់គេហទំព័រ ខិត្តប័ណ្ណ សារទីផ្សារ និងសម្ភារៈទីផ្សារផ្សេងទៀត ដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីម៉ាកយីហោរបស់អ្នកសម្រាប់ទាំងផលិតផល និងសេវាកម្ម។

បកប្រែផ្ទាល់មាត់
សេវាបកប្រែផ្ទាល់មាត់៖ បកប្រែបណ្ដាក់ បកប្រែបណ្ដេញ បកប្រែខ្សឹប និងបកប្រែអមដំណើរ ដែលអាចប្រព្រឹត្តទៅនៅក្នុងកន្លែងផ្សេងៗដូចជា សន្និសីទ សិក្ខាសាលា ឬទីតាំងនៃគម្រោងជាដើម។

កែតម្រូវអត្ថបទ
ការងាររបស់យើង គឺធានាថាការប្រើប្រាស់ភាសានៅក្នុងឯកសាររបស់អ្នកត្រូវបានធ្វើឡើងយ៉ាងល្អ ហើយគំនិតរបស់អ្នកត្រូវបានបំផុសយ៉ាងត្រឹមត្រូវតាមវិធីដោយមានជំនាញវិជ្ជាជីវៈពិតប្រាកដ។

សរសេរចំណងជើងរង
ដោយរួមទាំងឈុតឆាកវីដេអូ ឯកសារ ភាពយន្ដ ឬកម្មវិធីទូរទស្សន៍ ចំណងជើងរងអាចត្រូវបានធ្វើឡើងជាទម្រង់នៃភាសានិយាយដើម ឬការបកប្រែទៅភាសាបរទេសគោលដៅផ្សេងទៀត។