សេវាកែតម្រូវអត្ថបទ

ការកែតម្រូវអត្ថបទ គឺជាដំណើរការពិនិត្យអត្ថបទដោយប្រុងប្រយ័ត្ន ដើម្បីស្វែងរក និងកែកំហុសវេយ្យាករណ៍ វណ្ណយុត្តិ និងអក្ខរាវិរុទ្ធ ឬការវាយអក្សរមិនបានត្រឹមត្រូវ។ វិធានជាមូលដ្ឋានសំខាន់សម្រាប់ការកែតម្រូវអត្ថបទដោយមានប្រសិទ្ធភាព គឺត្រូវស្វែងរកវិធីដើម្បីកំណត់ពីរបៀបដែលអ្នកបានសរសេរធៀបនឹងគំនិតដើមដែលអ្នកត្រូវសរសេរ។

សេវាបកប្រែ ឡិកស៊ីកា ផ្តល់ជូននូវសេវាកែតម្រូវអត្ថបទក្នុងកម្រិតខ្ពស់បំផុត ដើម្បីធានាថាឯកសាររបស់អ្នកត្រូវបានផលិតឡើងយ៉ាងល្អប្រសើរ ហើយគំនិតរបស់អ្នកត្រូវបានបង្ហាញយ៉ាងច្បាស់លាស់ និងត្រឹមត្រូវ។ មិនថាអ្នកជានិស្សិត បុគ្គលិក អ្នកនិពន្ធ ឬអ្នកជំនួញទេ យើងអាចជួយអ្នកក្នុងការបំពេញតាមតម្រូវការរបស់អ្នកក្នុងការប្រើប្រាស់ឯកសាររបស់អ្នកជាផ្លូវការ និងប្រកបដោយវិជ្ជាជីវៈ។

យើងផ្តល់សេវាកែតម្រូវអត្ថបទប្រកបដោយវិជ្ជាជីវៈសម្រាប់ឯកសារគ្រប់ប្រភេទរួមមាន ឯកសារសិក្សា និក្ខេបបទ សេចក្តីប្រកាសព័ត៌មាន សម្ភារៈទីផ្សារ និងពាក្យស្នើសុំបំពេញការងារជាដើម។ យើងផ្ដល់តម្លៃជាអាទិភាពដល់អតិថិជន យើងស្មោះត្រង់ មានតម្លាភាព ហើយយើងឱ្យតម្លៃអតិថិជនគ្រប់រូប។ យើងទន្ទឹងរង់ចាំបំពេញតាមតម្រូវការរបស់អ្នកឱ្យលើសពីការពេញចិត្តរបស់អ្នក។

សម្រាប់ព័ត៌មានបន្ថែម ឬអ្នកត្រូវការស្នើសុំសម្រង់តម្លៃ សូមទាក់ទងមកពួកយើងតាមរយៈតេឡេក្រាម Telegram: https://t.me/lexts_mono

ទូរស័ព្ទលេខ +855 (0) 17 322 627 ឬអ៊ីម៉ែល contact@lexicatranslation.com.

ស្វែងយល់បន្ថែមអំពីសេវាកម្មរបស់យើង
Translation

បកប្រែឯកសារ

បកប្រែភាសាប្រកបដោយវិជ្ជាជីវៈ និងការទទួលស្គាល់ច្បាស់លាស់សម្រាប់ឯកសារគ្រប់ប្រភេទរាប់ចាប់ពីឯកសាររដ្ឋប្បវេណីរហូតដល់ពាណិជ្ជកម្ម ច្បាប់ វេជ្ជសាស្ត្រ កសិកម្ម និងបច្ចេកវិទ្យា។

Translation

សរសេរចម្លងតាមសំឡេង

ផ្តល់ជូននូវការសរសេរចម្លងតាមសំឡេងដោយដៃមនុស្សយ៉ាងហ្មត់ចត់ ដើម្បីបង្កើតជាអត្ថបទចម្លងពីសំឡេងប្រកបដោយទំនុកចិត្ដ និងត្រឹមត្រូវបំផុតនៅពេលមានតម្រូវការបំប្លែងសំឡេង ឬវីដេអូទៅជាអត្ថបទ។

Translation

សរសេរអត្ថបទពាណិជ្ជកម្ម

យើងផ្ដល់សេវាសរសេរអត្ថបទពាណិជ្ជកម្មសម្រាប់គេហទំព័រ ខិត្តប័ណ្ណ សារទីផ្សារ និងសម្ភារៈទីផ្សារផ្សេងទៀត ដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីម៉ាកយីហោរបស់អ្នកសម្រាប់ទាំងផលិតផល និងសេវាកម្ម។

Translation

បកប្រែផ្ទាល់មាត់

សេវាបកប្រែផ្ទាល់មាត់៖ បកប្រែបណ្ដាក់ បកប្រែបណ្ដេញ បកប្រែខ្សឹប និងបកប្រែអមដំណើរ ដែលអាចប្រព្រឹត្តទៅនៅក្នុងកន្លែងផ្សេងៗដូចជា សន្និសីទ សិក្ខាសាលា ឬទីតាំងនៃគម្រោងជាដើម។

Translation

កែតម្រូវអត្ថបទ

ការងាររបស់យើង គឺធានាថាការប្រើប្រាស់ភាសានៅក្នុងឯកសាររបស់អ្នកត្រូវបានធ្វើឡើងយ៉ាងល្អ ហើយគំនិតរបស់អ្នកត្រូវបានបំផុសយ៉ាងត្រឹមត្រូវតាមវិធីដោយមានជំនាញវិជ្ជាជីវៈពិតប្រាកដ។

Translation

សរសេរចំណងជើងរង

ដោយរួមទាំងឈុតឆាកវីដេអូ ឯកសារ ភាពយន្ដ ឬកម្មវិធីទូរទស្សន៍ ចំណងជើងរងអាចត្រូវបានធ្វើឡើងជាទម្រង់នៃភាសានិយាយដើម ឬការបកប្រែទៅភាសាបរទេសគោលដៅផ្សេងទៀត។