សេវាសរសេរចំណងជើងរង

ការសរសេរចំណងជើងរង គឺជាដំណើរការនៃការបង្កើតអក្សរឱ្យបង្ហាញនៅលើអេក្រង់ចេញពីសំឡេងដែលត្រូវបាននិយាយនៅក្នុងភាពយន្ដ ឬឈុតឆាកវីដេអូផ្សេងៗ។ ចំណងជើងរងអាចជាទម្រង់នៃការបកប្រែពីសំឡេងនិយាយនៃភាសាដើមទៅភាសាគោលដៅ ឬការសរសេរតាមសំឡេងក្នុងភាសាដើមតែមួយ។ 

ចំណងជើងរង គឺមានសារៈសំខាន់ចំពោះវីដេអូក្នុងបណ្ដាញសង្គមដោយសារតែមនុស្សជាច្រើនមើលព័ត៌មាន សារបង្ហោះថ្មីៗនៅក្នុងបណ្ដាញសង្គមរបស់ពួកគេនៅក្នុងភោជនីយដ្ឋាន កន្លែងធ្វើការ ឬនៅក្នុងស្ថានភាពផ្សេងៗទៀត ដែលសំឡេងក្នុងវីដេអូនោះអាចបង្កនូវការរំខានសម្រាប់កន្លែងទាំងនោះ។

សេវាបកប្រែ ឡិកស៊ីកា ផ្ដល់នូវការសរសេរចំណងជើងរងបានយ៉ាងត្រឹមត្រូវតាមសំឡេងនិយាយសម្រាប់ការចាក់បញ្ចាំងខ្សែរភាពយន្ដ វីដេអូ និងកម្មវិធីទូរទស្សន៍ជាដើម។  

យើងផ្ដល់តម្លៃជាអាទិភាពដល់អតិថិជន យើងស្មោះត្រង់ មានតម្លាភាព ហើយយើងឱ្យតម្លៃអតិថិជនគ្រប់រូប។ យើងទន្ទឹងរង់ចាំបំពេញតាមតម្រូវការរបស់អ្នកឱ្យលើសពីការពេញចិត្តរបស់អ្នក។

សម្រាប់ព័ត៌មានបន្ថែម ឬអ្នកត្រូវការស្នើសុំសម្រង់តម្លៃ សូមទាក់ទងមកពួកយើងតាមរយៈតេឡេក្រាម Telegram: https://t.me/lexts_mono

ទូរស័ព្ទលេខ +855 (0) 17 322 627 ឬអ៊ីម៉ែល contact@lexicatranslation.com.

ស្វែងយល់បន្ថែមអំពីសេវាកម្មរបស់យើង
Translation

បកប្រែឯកសារ

បកប្រែភាសាប្រកបដោយវិជ្ជាជីវៈ និងការទទួលស្គាល់ច្បាស់លាស់សម្រាប់ឯកសារគ្រប់ប្រភេទរាប់ចាប់ពីឯកសាររដ្ឋប្បវេណីរហូតដល់ពាណិជ្ជកម្ម ច្បាប់ វេជ្ជសាស្ត្រ កសិកម្ម និងបច្ចេកវិទ្យា។

Translation

សរសេរចម្លងតាមសំឡេង

ផ្តល់ជូននូវការសរសេរចម្លងតាមសំឡេងដោយដៃមនុស្សយ៉ាងហ្មត់ចត់ ដើម្បីបង្កើតជាអត្ថបទចម្លងពីសំឡេងប្រកបដោយទំនុកចិត្ដ និងត្រឹមត្រូវបំផុតនៅពេលមានតម្រូវការបំប្លែងសំឡេង ឬវីដេអូទៅជាអត្ថបទ។

Translation

សរសេរអត្ថបទពាណិជ្ជកម្ម

យើងផ្ដល់សេវាសរសេរអត្ថបទពាណិជ្ជកម្មសម្រាប់គេហទំព័រ ខិត្តប័ណ្ណ សារទីផ្សារ និងសម្ភារៈទីផ្សារផ្សេងទៀត ដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីម៉ាកយីហោរបស់អ្នកសម្រាប់ទាំងផលិតផល និងសេវាកម្ម។

Translation

បកប្រែផ្ទាល់មាត់

សេវាបកប្រែផ្ទាល់មាត់៖ បកប្រែបណ្ដាក់ បកប្រែបណ្ដេញ បកប្រែខ្សឹប និងបកប្រែអមដំណើរ ដែលអាចប្រព្រឹត្តទៅនៅក្នុងកន្លែងផ្សេងៗដូចជា សន្និសីទ សិក្ខាសាលា ឬទីតាំងនៃគម្រោងជាដើម។

Translation

កែតម្រូវអត្ថបទ

ការងាររបស់យើង គឺធានាថាការប្រើប្រាស់ភាសានៅក្នុងឯកសាររបស់អ្នកត្រូវបានធ្វើឡើងយ៉ាងល្អ ហើយគំនិតរបស់អ្នកត្រូវបានបំផុសយ៉ាងត្រឹមត្រូវតាមវិធីដោយមានជំនាញវិជ្ជាជីវៈពិតប្រាកដ។

Translation

សរសេរចំណងជើងរង

ដោយរួមទាំងឈុតឆាកវីដេអូ ឯកសារ ភាពយន្ដ ឬកម្មវិធីទូរទស្សន៍ ចំណងជើងរងអាចត្រូវបានធ្វើឡើងជាទម្រង់នៃភាសានិយាយដើម ឬការបកប្រែទៅភាសាបរទេសគោលដៅផ្សេងទៀត។