សេវាកម្ម

សេវាបកប្រែ ឡិកស៊ីកា ផ្តល់ជូននូវសេវាកម្មភាសារួមមាន បកប្រែឯកសារ បកប្រែផ្ទាល់មាត់  សរសេរចម្លងតាមសំឡេង កែតម្រូវអត្ថបទ សរសេរអត្ថបទពាណិជ្ជកម្ម និងសរសេរចំណងជើងរង។ យើងក៏ទទួលធ្វើមូលដ្ឋានីយកម្មកម្មវិធីកុំព្យូទ័រ និងគេហទំព័រ ព្រមទាំងរចនាគេហទំព័រផងដែរ។

ការប្រើប្រាស់សេវាកម្មរបស់យើង គឺមានតម្លៃសមរម្យជាមួយនឹងប្រសិទ្ធិភាពចំណាយខ្ពស់។ ជាងនេះទៅទៀត ក្រោមការប្ដេជ្ញាចិត្ដយ៉ាងមុតមាំរបស់យើងក្នុងការផ្ដល់ជូននូវសេវាកម្មដែលមានគុណភាពខ្ពស់ក្នុងរយៈពេលបញ្ចប់ការងារបានឆាប់រហ័ស អត្រាតម្លៃរបស់យើងគឺកាន់តែមានភាពប្រកួតប្រជែងខ្លាំងធៀបទៅនឹងអ្នកផ្ដល់សេវាកម្មផ្សេងទៀតនៅក្នុងឧស្សាហកម្មនេះ។

យើងទទួលផ្ដល់សេវាកម្មសម្រាប់ភាសារួមមាន ភាសាអង់គ្លេស បារាំង ចិន កូរ៉េ ជប៉ុន វៀតណាម និងថៃ។ ភាសាជាក់លាក់ផ្សេងទៀតអាចទទួលយកបានដោយអាស្រ័យលើពេលវេលា និងភាពអាចរកបាន។

Translation

បកប្រែឯកសារ

បកប្រែភាសាប្រកបដោយវិជ្ជាជីវៈ និងការទទួលស្គាល់ច្បាស់លាស់សម្រាប់ឯកសារគ្រប់ប្រភេទរាប់ចាប់ពីឯកសាររដ្ឋប្បវេណីរហូតដល់ពាណិជ្ជកម្ម ច្បាប់ វេជ្ជសាស្ត្រ កសិកម្ម និងបច្ចេកវិទ្យា។

Translation

សរសេរចម្លងតាមសំឡេង

ផ្តល់ជូននូវការសរសេរចម្លងតាមសំឡេងដោយដៃមនុស្សយ៉ាងហ្មត់ចត់ ដើម្បីបង្កើតជាអត្ថបទចម្លងពីសំឡេងប្រកបដោយទំនុកចិត្ដ និងត្រឹមត្រូវបំផុតនៅពេលមានតម្រូវការបំប្លែងសំឡេង ឬវីដេអូទៅជាអត្ថបទ។

Translation

សរសេរអត្ថបទពាណិជ្ជកម្ម

យើងផ្ដល់សេវាសរសេរអត្ថបទពាណិជ្ជកម្មសម្រាប់គេហទំព័រ ខិត្តប័ណ្ណ សារទីផ្សារ និងសម្ភារៈទីផ្សារផ្សេងទៀត ដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីម៉ាកយីហោរបស់អ្នកសម្រាប់ទាំងផលិតផល និងសេវាកម្ម។

Translation

បកប្រែផ្ទាល់មាត់

សេវាបកប្រែផ្ទាល់មាត់៖ បកប្រែបណ្ដាក់ បកប្រែបណ្ដេញ បកប្រែខ្សឹប និងបកប្រែអមដំណើរ ដែលអាចប្រព្រឹត្តទៅនៅក្នុងកន្លែងផ្សេងៗដូចជា សន្និសីទ សិក្ខាសាលា ឬទីតាំងនៃគម្រោងជាដើម។

Translation

កែតម្រូវអត្ថបទ

ការងាររបស់យើង គឺធានាថាការប្រើប្រាស់ភាសានៅក្នុងឯកសាររបស់អ្នកត្រូវបានធ្វើឡើងយ៉ាងល្អ ហើយគំនិតរបស់អ្នកត្រូវបានបំផុសយ៉ាងត្រឹមត្រូវតាមវិធីដោយមានជំនាញវិជ្ជាជីវៈពិតប្រាកដ។

Translation

សរសេរចំណងជើងរង

ដោយរួមទាំងឈុតឆាកវីដេអូ ឯកសារ ភាពយន្ដ ឬកម្មវិធីទូរទស្សន៍ ចំណងជើងរងអាចត្រូវបានធ្វើឡើងជាទម្រង់នៃភាសានិយាយដើម ឬការបកប្រែទៅភាសាបរទេសគោលដៅផ្សេងទៀត។

សម្រាប់ព័ត៌មានបន្ថែម ឬអ្នកត្រូវការស្នើសុំសម្រង់តម្លៃ សូមទាក់ទងមកពួកយើងតាមរយៈតេឡេក្រាម Telegram: https://t.me/lexts_mono

ទូរស័ព្ទលេខ +855 (0) 17 322 627 ឬអ៊ីម៉ែល contact@lexicatranslation.com

សូមប្រាប់យើងអំពីអ្វីដែលយើងអាចធ្វើបានសម្រាប់អ្នក!

សូមផ្ញើឯកសាររបស់អ្នកនៅទីនេះ ដើម្បីទទួលបានសម្រង់តម្លៃ

ហេតុអ្វីត្រូវប្រើប្រាស់សេវាកម្មរបស់យើង?

ផ្ដល់សេវាកម្មភាសាដោយមានវិជ្ជាជីវៈ និងការទទួលស្គាល់ច្បាស់លាស់។ យើងទទួលបានភាពជឿជាក់របស់អតិថិជនជាមួយនឹងគុណភាពនៃសេវាកម្ម និងឧត្តមភាពរបស់យើង។

យើងគោរព រក្សាទំនាក់ទំនង និងថែទាំអតិថជន។ យើងផ្ដល់តម្លៃជាអាទិភាពដល់អតិថិជនខណៈពេលក្រុមការងាររបស់យើងសហការគ្នាយ៉ាងជិតស្និទ្ធ។ 

យើងបន្តការប្តេជ្ញាចិត្តរបស់យើងជាប់ជានិច្ច។ យើងធានាធ្វើឱ្យប្រាកដថាតម្រូវការអតិថិជនរបស់យើងត្រូវបានបំពេញយ៉ាងគាប់ចិត្ត ហើយយើងទទួលខុសត្រូវទាំងស្រុងលើសេវាកម្មរបស់យើង។

ជាសកម្មភាពដែលបំផុសឱ្យមានទំនុកចិត្ត និងភាពជឿជាក់។ យើងផ្តល់សេវាកម្មភាសាដែលអាចទុកចិត្តបានបានយ៉ាងពិតប្រាកដ។

ភាពស្មោះត្រង់ និងបើកចំហ។ យើងធានាថាសេវាកម្មរបស់យើងត្រូវបានតម្រង់ទិសដៅយ៉ាងត្រឹមត្រូវតាមនីតិវិធីច្បាប់ និងគោលបំណងផ្លូវការ។

សេវាកម្មដែលមានភាពប្រសើរលើសគេ។ យើងធ្វើឱ្យប្រាកដថាសេវាកម្មរបស់យើងត្រូវបានបំពេញដោយភាពឧស្សាហ៍ព្យាយាម និងហ្មត់ចត់ជាមួយនឹងការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ដោយឯកសារយោងឆ្លាស់គ្នា និងបំពេញតាមសូចនាករធានាគុណភាពសំខាន់ៗរបស់យើង។