- Select Language:
- English
- ខ្មែរ
សេវាបកប្រែផ្ទាល់មាត់
ការបកប្រែផ្ទាល់មាត់ គឺធ្វើឡើងដោយអនុលោមតាមគុណភាពសំខាន់ៗចំនួនបីដែលគេស្គាល់ថាជា ART (Audience, Resource and Technique)៖ ចំណេះដឹងអំពីទស្សនិកជន ចំណេះដឹងអំពីធនធាន និងបច្ចេកទេសសមស្រប។ ឧបករណ៍ដ៏មានប្រសិទ្ធភាពទាំងនេះ គឺជាសមត្ថភាពជាមូលដ្ឋានដែលកំណត់ពីការងាររបស់អ្នកបកប្រែ ហើយត្រូវបានវាយតម្លៃសម្រាប់ប្រើប្រាស់ក្នុងស្តង់ដារវិជ្ជាជីវៈរបស់យើង។ ចំណេះដឹងអ្នកបកប្រែរបស់យើងអំពី ART ធានានូវភាពជឿជាក់របស់អតិថិជន គុណភាព និងឧត្តមភាពនៃសេវាកម្មរបស់យើង។
ជាមួយនឹងជំនាញច្បាស់លាស់នៅក្នុងឧស្សាហកម្មភាសា យើងមានឯកទេសក្នុងការបកប្រែបណ្ដាក់ បកប្រែបណ្ដេញ បកប្រែខ្សឹប និងការបកប្រែអមដំណើរ។ លើសពីនេះ ក្នុងនាមជាទីភ្នាក់ងារភាសាដែលអាចទុកចិត្តបានបំផុតមួយ យើងធានានូវការបកប្រែបានត្រឹមត្រូវ ស៊ីសង្វាក់ ដែលធ្វើឡើងដោយក្រុមអ្នកឯកទេសបកប្រែ និងមានបទពិសោធន៍ច្រើនឆ្នាំរបស់យើង។

យើងទទួលបកប្រែផ្ទាល់មាត់សម្រាប់ភាសារួមមាន ភាសាអង់គ្លេស បារាំង ចិន ជប៉ុន កូរ៉េ វៀតណាម និងថៃ។ ភាសាជាក់លាក់ផ្សេងទៀតអាចទទួលយកបានអាស្រ័យលើពេលវេលា និងភាពអាចរកបាន។
យើងផ្តល់សេវាកម្មបកប្រែផ្ទាល់មាត់ប្រកបដោយវិជ្ជាជីវៈដែលធ្វើឡើងនៅទីកន្លែងរួមមាន សន្និសីទ សិក្ខាសាលា ការប្រជុំ ឬទីតាំងគម្រោង។ យើងដាក់មនុស្សដំបូង យើងស្មោះត្រង់ ហើយយើងឱ្យតម្លៃអតិថិជនគ្រប់រូប។ យើងទន្ទឹងរង់ចាំក្នុងការបំពេញតម្រូវការការបកស្រាយរបស់អ្នកលើសពីការពេញចិត្តរបស់អ្នក។
យើងផ្ដល់តម្លៃជាអាទិភាពដល់អតិថិជន យើងស្មោះត្រង់ មានតម្លាភាព ហើយយើងឱ្យតម្លៃអតិថិជនគ្រប់រូប។ យើងទន្ទឹងរង់ចាំបំពេញតាមតម្រូវការរបស់អ្នកឱ្យលើសពីការពេញចិត្តរបស់អ្នក។
សម្រាប់ព័ត៌មានបន្ថែម ឬអ្នកត្រូវការស្នើសុំសម្រង់តម្លៃ សូមទាក់ទងមកពួកយើងតាមរយៈតេឡេក្រាម Telegram: https://t.me/lexts_mono
ទូរស័ព្ទលេខ +855 (0) 17 322 627 ឬអ៊ីម៉ែល contact@lexicatranslation.com.

បកប្រែឯកសារ
បកប្រែភាសាប្រកបដោយវិជ្ជាជីវៈ និងការទទួលស្គាល់ច្បាស់លាស់សម្រាប់ឯកសារគ្រប់ប្រភេទរាប់ចាប់ពីឯកសាររដ្ឋប្បវេណីរហូតដល់ពាណិជ្ជកម្ម ច្បាប់ វេជ្ជសាស្ត្រ កសិកម្ម និងបច្ចេកវិទ្យា។

សរសេរចម្លងតាមសំឡេង
ផ្តល់ជូននូវការសរសេរចម្លងតាមសំឡេងដោយដៃមនុស្សយ៉ាងហ្មត់ចត់ ដើម្បីបង្កើតជាអត្ថបទចម្លងពីសំឡេងប្រកបដោយទំនុកចិត្ដ និងត្រឹមត្រូវបំផុតនៅពេលមានតម្រូវការបំប្លែងសំឡេង ឬវីដេអូទៅជាអត្ថបទ។

សរសេរអត្ថបទពាណិជ្ជកម្ម
យើងផ្ដល់សេវាសរសេរអត្ថបទពាណិជ្ជកម្មសម្រាប់គេហទំព័រ ខិត្តប័ណ្ណ សារទីផ្សារ និងសម្ភារៈទីផ្សារផ្សេងទៀត ដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីម៉ាកយីហោរបស់អ្នកសម្រាប់ទាំងផលិតផល និងសេវាកម្ម។

បកប្រែផ្ទាល់មាត់
សេវាបកប្រែផ្ទាល់មាត់៖ បកប្រែបណ្ដាក់ បកប្រែបណ្ដេញ បកប្រែខ្សឹប និងបកប្រែអមដំណើរ ដែលអាចប្រព្រឹត្តទៅនៅក្នុងកន្លែងផ្សេងៗដូចជា សន្និសីទ សិក្ខាសាលា ឬទីតាំងនៃគម្រោងជាដើម។

កែតម្រូវអត្ថបទ
ការងាររបស់យើង គឺធានាថាការប្រើប្រាស់ភាសានៅក្នុងឯកសាររបស់អ្នកត្រូវបានធ្វើឡើងយ៉ាងល្អ ហើយគំនិតរបស់អ្នកត្រូវបានបំផុសយ៉ាងត្រឹមត្រូវតាមវិធីដោយមានជំនាញវិជ្ជាជីវៈពិតប្រាកដ។

សរសេរចំណងជើងរង
ដោយរួមទាំងឈុតឆាកវីដេអូ ឯកសារ ភាពយន្ដ ឬកម្មវិធីទូរទស្សន៍ ចំណងជើងរងអាចត្រូវបានធ្វើឡើងជាទម្រង់នៃភាសានិយាយដើម ឬការបកប្រែទៅភាសាបរទេសគោលដៅផ្សេងទៀត។