សេវាបកប្រែ ឡិកស៊ីកា សូមស្វាគមន៍!
សេវាកម្មបកប្រែភាសាប្រកបដោយដោយជំនាញវិជ្ជាជីវៈ និងការទទួលស្គាល់ច្បាស់លាស់

ការទទួលស្គាល់

មានចុះហត្ថលេខា និងប្រថាប់ត្រារបស់ក្រុមហ៊ុន ដែលទទួលស្គាល់សម្រាប់ការប្រើប្រាស់ជាផ្លូវការនៅស្ថានទូត និង ស្ថាប័នផ្សេងៗ។

ជំនាញវិជ្ជាជីវៈ

អ្នកបកប្រែមានជំនាញ និងបទពិសោធន៍ខ្ពស់ ដែលធ្វើការក្នុងគោលដៅសម្រេចបាននូវសេវាកម្មដ៏ល្អឥតខ្ចោះ។

សន្សំសំច័យ

យើងបំពាញការងារដោយមានប្រសិទ្ធភាពថ្លៃចំណាយ ដែលជាលទ្ធផលយើងអាចផ្ដល់តម្លៃទាបបំផុតសម្រាប់អតិថិជន។

ដឹកជញ្ជូនឥតគិតថ្លៃ

យើងផ្ដល់សេវាកម្មដឹកជញ្ជូនឯកសារជូនអតិថិជនដោយមិនគិតថ្លៃ ក្នុងតំបន់ទីប្រជុំជននៅទូទាំង ព្រះរាជាណាចក្រកម្ពុជា។

សេវាបកប្រែ ឡិកស៊ីកា គឺជាក្រុមហ៊ុនបកប្រែភាសាប្រកបដោយជំនាញវិជ្ជាជីវៈក្នុងការផ្ដល់សេវាបកប្រែដោយមានគុណភាពខ្ពស់ និងការទទួលស្គាល់ច្បាស់លាស់នៅក្នុងរាជធានីភ្នំពេញ ខេត្ដសៀមរាប ខេត្តបាត់ដំបង និងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ សេវាកម្មបកប្រែភាសារបស់យើងត្រូវបានប្រើប្រាស់ និងទទួលស្គាល់យ៉ាងទូលំទូលាយដោយស្ថាប័នរដ្ឋាភិបាល ស្ថានទូតបរទេស ក្រុមហ៊ុនពាណិជ្ជកម្ម អង្គការជាតិ និងអន្តរជាតិ។

ក្រុមការងារឯកទេសខាងភាសារបស់យើងរួមមាន អ្នកបកប្រែឯកសារ អ្នកបកប្រែផ្ទាល់មាត់ និងជនជាតិដើមនៃភាសាគោលដៅនីមួយៗ។ ពួកគេគឺជាអ្នកជំនាញក្នុងឧស្សាហកម្មនេះ ដែលយល់ពីតម្រូវការរបស់អតិថិជនចំពោះសេវាកម្មរបស់យើង និងធ្វើការដោយស្មារតីយកចិត្ដទុកដាក់លើភាពពេញចិត្តរបស់អតិថិជន។ ដោយរួមផ្សំជាមួយនឹងឧបករណ៍បកប្រែជំនួយដោយបច្ចេកវិទ្យាកុំព្យូទ័រ លំហូរនៃការងារបកប្រែ កែតម្រូវ និងកែសម្រួល និងសូចនាករធានាគុណភាពនៅនឹងកន្លែង យើងមានសមត្ថភាពជាមូលដ្ឋានក្នុងការសម្រេចបាននូវឧត្ដមភាពក្នុងការផ្តល់សេវាកម្មរបស់យើង។

សេវាកម្មរបស់យើងរួមមាន ការបកប្រែឯកសារ ការបកស្រាយផ្ទាល់មាត់ ការកែតម្រូវឯកសារ ការសរសេរអត្ថបទពាណិជ្ជកម្ម ការសរសេរចំណងជើងរង និងការសរសេរចម្លងតាមខ្សែអាត់សំឡេង។ លើសពីនេះទៀត យើងក៏មានផ្ដល់សេវាលើការធ្វើមូលដ្ឋានីយកម្មនៃភាសា និងការរចនាគេហទំព័រផងដែរ។ យើងផ្ដល់សេវាកម្មបកប្រែសម្រាប់ភាសារួមមាន អង់គ្លេស បារាំង ចិន កូរ៉េ ជប៉ុន វៀតណាម និងថៃ។ ភាសាជាក់លាក់ផ្សេងទៀតក៏អាចទទួលយកបានដែរដោយអាស្រ័យលើពេលវេលា និងភាពអាចរកបាន។

សម្រាប់ព័ត៌មានបន្ថែម ឬបើសិនជាអ្នកត្រូវការស្នើសុំសម្រង់តម្លៃ សូមទាក់ទងមកពួកយើងតាមព័ត៌មានទំនាក់ទំនងខាងក្រោម ឬតាមរយៈតេឡេក្រាម Telegram: https://t.me/lexts_mono

សេវាបកប្រែ ឡិកស៊ីកា ផ្តល់ជូននូវសេវាកម្មភាសាជាច្រើនរួមមាន បកប្រែឯកសារ បកប្រែផ្ទាល់មាត់ សរសេរចម្លងតាមសំឡេង កែតម្រូវអត្ថបទ សរសេរអត្ថបទពាណិជ្ជកម្ម និងសរសេរចំណងជើងរង។ យើងក៏ផ្ដល់សេវាធ្វើមូលដ្ឋានីយកម្មនៃកម្មវិធី និងគេហទំព័រ និងការរចនាគេហទំព័រផងដែរ។

យើងផ្ដល់សេវាកម្មដោយមានប្រសិទ្ធិផលខ្ពស់ និងតម្លៃសមរម្យបំផុត។ ជាងនេះទៅទៀត ដោយយើងមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់សេវាកម្មប្រកបដោយគុណភាពខ្ពស់ និងបញ្ចប់ការងារឱ្យបានឆាប់រហ័ស អត្រាតម្លៃរបស់យើងគឺកាន់តែមានភាពល្អខ្លាំងធៀបទៅនឹងដៃគូប្រកួតប្រជែងនៅក្នុងឧស្សាហកម្មនេះ។

Translation

បកប្រែឯកសារ

បកប្រែភាសាប្រកបដោយវិជ្ជាជីវៈ និងការទទួលស្គាល់ច្បាស់លាស់សម្រាប់ឯកសារគ្រប់ប្រភេទរាប់ចាប់ពីឯកសាររដ្ឋប្បវេណីរហូតដល់ពាណិជ្ជកម្ម ច្បាប់ វេជ្ជសាស្ត្រ កសិកម្ម និងបច្ចេកវិទ្យា។

Translation

បកប្រែផ្ទាល់មាត់

សេវាបកប្រែផ្ទាល់មាត់៖ បកប្រែបណ្ដាក់ បកប្រែបណ្ដេញ បកប្រែខ្សឹប និងបកប្រែអមដំណើរ ដែលអាចប្រព្រឹត្តទៅនៅក្នុងកន្លែងផ្សេងៗដូចជា សន្និសីទ សិក្ខាសាលា ឬទីតាំងនៃគម្រោងជាដើម។

Translation

សរសេរចម្លងតាមសំឡេង

យើងផ្តល់ការសរសេរចម្លងតាមសំឡេងដោយដៃមនុស្សយ៉ាងហ្មត់ចត់ ដើម្បីបង្កើតជាអត្ថបទចម្លងពីសំឡេងប្រកបដោយទំនុកចិត្ដ និងត្រឹមត្រូវបំផុតនៅពេលមានតម្រូវការបំប្លែងសំឡេង ឬវីដេអូទៅជាអត្ថបទ។

Translation

កែតម្រូវអត្ថបទ

ការងាររបស់យើង គឺធានាថាការប្រើប្រាស់ភាសានៅក្នុងឯកសាររបស់អ្នកត្រូវបានធ្វើឡើងយ៉ាងល្អ ហើយគំនិតរបស់អ្នកត្រូវបានបំផុសយ៉ាងត្រឹមត្រូវតាមវិធីដោយមានជំនាញវិជ្ជាជីវៈពិតប្រាកដ។

Translation

សរសេរអត្ថបទពាណិជ្ជកម្ម

យើងផ្ដល់សេវាសរសេរអត្ថបទពាណិជ្ជកម្មសម្រាប់គេហទំព័រ ខិត្តប័ណ្ណ សារទីផ្សារ និងសម្ភារៈទីផ្សារផ្សេងទៀត ដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីម៉ាកយីហោរបស់អ្នកសម្រាប់ទាំងផលិតផល និងសេវាកម្ម។

Translation

សរសេរចំណងជើងរង

ដោយរួមទាំងឈុតឆាកវីដេអូ ឯកសារ ភាពយន្ដ ឬកម្មវិធីទូរទស្សន៍ ចំណងជើងរងអាចត្រូវបានធ្វើឡើងជាទម្រង់នៃភាសានិយាយដើម ឬការបកប្រែទៅភាសាបរទេសគោលដៅផ្សេងទៀត។

សេវាកម្មបកប្រែភាសាប្រកបដោយដោយជំនាញវិជ្ជាជីវៈ និងការទទួលស្គាល់ច្បាស់លាស់

សេវាកម្មរបស់យើងគឺអាចរកបាននៅទូទាំងប្រទេសកម្ពុជាជាមួយនឹងការិយាល័យនៅរាជធានីភ្នំពេញ សៀមរាប និងបាត់ដំបង។ ចាប់តាំងពីបានបង្កើតឡើងក្នុងឆ្នាំ២០១៥ រហូតមក យើងបានបម្រើអតិថិជនជាលក្ខណៈបុគ្គល និងសហគ្រាសសាជីវកម្ម ក្រុមហ៊ុនឯកជន អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នរដ្ឋាភិបាលជាច្រើន។

ការបកប្រែជាភាសារបស់យើងរួមមានចំពោះឯកសារដូចជា ឯកសាររដ្ឋប្បវេណី គណនេយ្យ និងហិរញ្ញវត្ថុ សេដ្ឋកិច្ច ច្បាប់ កសិកម្ម បច្ចេកវិទ្យា វប្បធម៌ និងឯកសារគ្រប់ប្រភេទផ្សេងៗទៀតទាំងអស់។

យើងផ្តល់សេវាកម្មបកប្រែភាសាក្នុងគោលបំណងប្រើប្រាស់ផ្លូវការ និងដំណោះស្រាយភាសា ដើម្បីអនុញ្ញាតឱ្យមនុស្សធ្វើការប្រាស្រ័យទាក់ទងគ្នាដោយភាពជាក់លាក់ និងច្បាស់លាស់បំផុត។ សូមពិនិត្យមើលគម្រោងរបស់យើងដែលយើងបានធ្វើ និងវិធីដែលយើងអាចជួយអ្នកបានជាមួយនឹងសេវាកម្មប្រកបដោយវិជ្ជាជីវៈរបស់យើង។

(បកប្រែពីអង់គ្លេស) សេវាកម្មរហ័ស។ ការបកប្រែធ្វើបានលឿន និងល្អឥតខ្ចោះ។ សូមអរគុណដល់ទីភ្នាក់ងារបកប្រែនេះ ដែលជួយធ្វើឯកសារឱ្យខ្ញុំបានទាន់ពេលវេលា។ សូមជូន​មេដៃមួយ!
(បកប្រែពីអង់គ្លេស) សេវាបកប្រែ ឡិកសីកា ធ្វើការដោយមានប្រសិទ្ធភាពយ៉ាងពិតប្រាកដ និងងាយស្រួលក្នុងការធ្វើការជាមួយ។ ហើយខ្ញុំបានឃើញថា ការបកប្រែឯកសាររបស់ខ្ញុំពីភាសាខ្មែរទៅភាសាអង់គ្លេសគឺត្រឹមត្រូវ និងធ្វើដោយវិជ្ជាជីវៈ។ ការងារធ្វើបានឆាប់រហ័សដោយបញ្ចប់ក្នុងរយៈពេលខ្លី ទោះបីជាមិនត្រូវការសេវាកម្មរហ័សក៏ដោយ ដែលនេះគឺសំខាន់ខ្លាំងណាស់សម្រាប់ស្ថានភាពរបស់ខ្ញុំ។ ខ្ញុំអាចណែនាំសេវារបស់ពួកគេដោយជឿជាក់ដល់អ្នកដែលកំពុងស្វែងរកសេវាបកប្រែដ៏ល្អនៅក្នុងខេត្តសៀមរាប។
(បកប្រែពីអង់គ្លេស) ​ខ្ញុំបានទាក់ទងសេវាបកប្រែភាសា ឡិកស៊ីកា ដើម្បីបកប្រែឯកសារអត្រានុកូលដ្ឋាន និងវិញ្ញាបនបត្របញ្ជាក់ការសិក្សារបស់ខ្ញុំ។ ខ្ញុំពិតជារីករាយនឹងសេវាដែលបានផ្តល់ឱ្យ ហើយខ្ញុំប្រាកដជានឹងប្រើសេវារបស់ពួកគេជាថ្មីទៀត។ ខ្ញុំត្រូវតែនិយាយថា ឯកសារត្រូវបានរៀបចំយ៉ាងល្អ ហើយផ្តល់ឱ្យខ្ញុំនៅក្នុងទម្រង់ដ៏មានរបៀបរៀបរយ។ អ្នកដែលចាត់ចែងបកប្រែឯកសាររបស់ខ្ញុំគឺ សូម៉ាណូ ហើយគាត់គឺជាអ្នកជំនាញដ៏អស្ចារ្យ និងគួរឱ្យទុកចិត្តបំផុត។ គាត់ពូកែធ្វើឯកសារ ហើយដឹងច្បាស់អំពីមុខងារដែលត្រូវគ្នានៅក្នុងវិញ្ញាបនបត្រទាំងនោះ។ ខ្ញុំសូមណែនាំឱ្យប្រើសេវាកម្មរបស់ពួកគេ។