- Language:
- English
- ខ្មែរ
សេវាបកប្រែ ឡិកស៊ីកា សូមស្វាគមន៍!
សេវាកម្មបកប្រែភាសាប្រកបដោយដោយជំនាញវិជ្ជាជីវៈ និងការទទួលស្គាល់ច្បាស់លាស់
ការទទួលស្គាល់
មានចុះហត្ថលេខា និងប្រថាប់ត្រារបស់ក្រុមហ៊ុន ដែលទទួលស្គាល់សម្រាប់ការប្រើប្រាស់ជាផ្លូវការនៅស្ថានទូត និង ស្ថាប័នផ្សេងៗ។
ជំនាញវិជ្ជាជីវៈ
អ្នកបកប្រែមានជំនាញ និងបទពិសោធន៍ខ្ពស់ ដែលធ្វើការក្នុងគោលដៅសម្រេចបាននូវសេវាកម្មដ៏ល្អឥតខ្ចោះ។
សន្សំសំច័យ
យើងបំពាញការងារដោយមានប្រសិទ្ធភាពថ្លៃចំណាយ ដែលជាលទ្ធផលយើងអាចផ្ដល់តម្លៃទាបបំផុតសម្រាប់អតិថិជន។
ដឹកជញ្ជូនឥតគិតថ្លៃ
យើងផ្ដល់សេវាកម្មដឹកជញ្ជូនឯកសារជូនអតិថិជនដោយមិនគិតថ្លៃ ក្នុងតំបន់ទីប្រជុំជននៅទូទាំង ព្រះរាជាណាចក្រកម្ពុជា។
សេវាបកប្រែ ឡិកស៊ីកា គឺជាក្រុមហ៊ុនបកប្រែភាសាប្រកបដោយជំនាញវិជ្ជាជីវៈក្នុងការផ្ដល់សេវាបកប្រែដោយមានគុណភាពខ្ពស់ និងការទទួលស្គាល់ច្បាស់លាស់នៅក្នុងរាជធានីភ្នំពេញ ខេត្ដសៀមរាប ខេត្តបាត់ដំបង និងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ សេវាកម្មបកប្រែភាសារបស់យើងត្រូវបានប្រើប្រាស់ និងទទួលស្គាល់យ៉ាងទូលំទូលាយដោយស្ថាប័នរដ្ឋាភិបាល ស្ថានទូតបរទេស ក្រុមហ៊ុនពាណិជ្ជកម្ម អង្គការជាតិ និងអន្តរជាតិ។
ក្រុមការងារឯកទេសខាងភាសារបស់យើងរួមមាន អ្នកបកប្រែឯកសារ អ្នកបកប្រែផ្ទាល់មាត់ និងជនជាតិដើមនៃភាសាគោលដៅនីមួយៗ។ ពួកគេគឺជាអ្នកជំនាញក្នុងឧស្សាហកម្មនេះ ដែលយល់ពីតម្រូវការរបស់អតិថិជនចំពោះសេវាកម្មរបស់យើង និងធ្វើការដោយស្មារតីយកចិត្ដទុកដាក់លើភាពពេញចិត្តរបស់អតិថិជន។ ដោយរួមផ្សំជាមួយនឹងឧបករណ៍បកប្រែជំនួយដោយបច្ចេកវិទ្យាកុំព្យូទ័រ លំហូរនៃការងារបកប្រែ កែតម្រូវ និងកែសម្រួល និងសូចនាករធានាគុណភាពនៅនឹងកន្លែង យើងមានសមត្ថភាពជាមូលដ្ឋានក្នុងការសម្រេចបាននូវឧត្ដមភាពក្នុងការផ្តល់សេវាកម្មរបស់យើង។
សេវាកម្មរបស់យើងរួមមាន ការបកប្រែឯកសារ ការបកស្រាយផ្ទាល់មាត់ ការកែតម្រូវឯកសារ ការសរសេរអត្ថបទពាណិជ្ជកម្ម ការសរសេរចំណងជើងរង និងការសរសេរចម្លងតាមខ្សែអាត់សំឡេង។ លើសពីនេះទៀត យើងក៏មានផ្ដល់សេវាលើការធ្វើមូលដ្ឋានីយកម្មនៃភាសា និងការរចនាគេហទំព័រផងដែរ។ យើងផ្ដល់សេវាកម្មបកប្រែសម្រាប់ភាសារួមមាន អង់គ្លេស បារាំង ចិន កូរ៉េ ជប៉ុន វៀតណាម និងថៃ។ ភាសាជាក់លាក់ផ្សេងទៀតក៏អាចទទួលយកបានដែរដោយអាស្រ័យលើពេលវេលា និងភាពអាចរកបាន។
សម្រាប់ព័ត៌មានបន្ថែម ឬបើសិនជាអ្នកត្រូវការស្នើសុំសម្រង់តម្លៃ សូមទាក់ទងមកពួកយើងតាមព័ត៌មានទំនាក់ទំនងខាងក្រោម ឬតាមរយៈតេឡេក្រាម Telegram: https://t.me/lexts_mono
សេវាបកប្រែ ឡិកស៊ីកា ផ្តល់ជូននូវសេវាកម្មភាសាជាច្រើនរួមមាន បកប្រែឯកសារ បកប្រែផ្ទាល់មាត់ សរសេរចម្លងតាមសំឡេង កែតម្រូវអត្ថបទ សរសេរអត្ថបទពាណិជ្ជកម្ម និងសរសេរចំណងជើងរង។ យើងក៏ផ្ដល់សេវាធ្វើមូលដ្ឋានីយកម្មនៃកម្មវិធី និងគេហទំព័រ និងការរចនាគេហទំព័រផងដែរ។
យើងផ្ដល់សេវាកម្មដោយមានប្រសិទ្ធិផលខ្ពស់ និងតម្លៃសមរម្យបំផុត។ ជាងនេះទៅទៀត ដោយយើងមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់សេវាកម្មប្រកបដោយគុណភាពខ្ពស់ និងបញ្ចប់ការងារឱ្យបានឆាប់រហ័ស អត្រាតម្លៃរបស់យើងគឺកាន់តែមានភាពល្អខ្លាំងធៀបទៅនឹងដៃគូប្រកួតប្រជែងនៅក្នុងឧស្សាហកម្មនេះ។

បកប្រែឯកសារ
បកប្រែភាសាប្រកបដោយវិជ្ជាជីវៈ និងការទទួលស្គាល់ច្បាស់លាស់សម្រាប់ឯកសារគ្រប់ប្រភេទរាប់ចាប់ពីឯកសាររដ្ឋប្បវេណីរហូតដល់ពាណិជ្ជកម្ម ច្បាប់ វេជ្ជសាស្ត្រ កសិកម្ម និងបច្ចេកវិទ្យា។

បកប្រែផ្ទាល់មាត់
សេវាបកប្រែផ្ទាល់មាត់៖ បកប្រែបណ្ដាក់ បកប្រែបណ្ដេញ បកប្រែខ្សឹប និងបកប្រែអមដំណើរ ដែលអាចប្រព្រឹត្តទៅនៅក្នុងកន្លែងផ្សេងៗដូចជា សន្និសីទ សិក្ខាសាលា ឬទីតាំងនៃគម្រោងជាដើម។

សរសេរចម្លងតាមសំឡេង
យើងផ្តល់ការសរសេរចម្លងតាមសំឡេងដោយដៃមនុស្សយ៉ាងហ្មត់ចត់ ដើម្បីបង្កើតជាអត្ថបទចម្លងពីសំឡេងប្រកបដោយទំនុកចិត្ដ និងត្រឹមត្រូវបំផុតនៅពេលមានតម្រូវការបំប្លែងសំឡេង ឬវីដេអូទៅជាអត្ថបទ។

កែតម្រូវអត្ថបទ
ការងាររបស់យើង គឺធានាថាការប្រើប្រាស់ភាសានៅក្នុងឯកសាររបស់អ្នកត្រូវបានធ្វើឡើងយ៉ាងល្អ ហើយគំនិតរបស់អ្នកត្រូវបានបំផុសយ៉ាងត្រឹមត្រូវតាមវិធីដោយមានជំនាញវិជ្ជាជីវៈពិតប្រាកដ។

សរសេរអត្ថបទពាណិជ្ជកម្ម
យើងផ្ដល់សេវាសរសេរអត្ថបទពាណិជ្ជកម្មសម្រាប់គេហទំព័រ ខិត្តប័ណ្ណ សារទីផ្សារ និងសម្ភារៈទីផ្សារផ្សេងទៀត ដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីម៉ាកយីហោរបស់អ្នកសម្រាប់ទាំងផលិតផល និងសេវាកម្ម។

សរសេរចំណងជើងរង
ដោយរួមទាំងឈុតឆាកវីដេអូ ឯកសារ ភាពយន្ដ ឬកម្មវិធីទូរទស្សន៍ ចំណងជើងរងអាចត្រូវបានធ្វើឡើងជាទម្រង់នៃភាសានិយាយដើម ឬការបកប្រែទៅភាសាបរទេសគោលដៅផ្សេងទៀត។
សេវាកម្មបកប្រែភាសាប្រកបដោយដោយជំនាញវិជ្ជាជីវៈ និងការទទួលស្គាល់ច្បាស់លាស់
សេវាកម្មរបស់យើងគឺអាចរកបាននៅទូទាំងប្រទេសកម្ពុជាជាមួយនឹងការិយាល័យនៅរាជធានីភ្នំពេញ សៀមរាប និងបាត់ដំបង។ ចាប់តាំងពីបានបង្កើតឡើងក្នុងឆ្នាំ២០១៥ រហូតមក យើងបានបម្រើអតិថិជនជាលក្ខណៈបុគ្គល និងសហគ្រាសសាជីវកម្ម ក្រុមហ៊ុនឯកជន អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នរដ្ឋាភិបាលជាច្រើន។
ការបកប្រែជាភាសារបស់យើងរួមមានចំពោះឯកសារដូចជា ឯកសាររដ្ឋប្បវេណី គណនេយ្យ និងហិរញ្ញវត្ថុ សេដ្ឋកិច្ច ច្បាប់ កសិកម្ម បច្ចេកវិទ្យា វប្បធម៌ និងឯកសារគ្រប់ប្រភេទផ្សេងៗទៀតទាំងអស់។
យើងផ្តល់សេវាកម្មបកប្រែភាសាក្នុងគោលបំណងប្រើប្រាស់ផ្លូវការ និងដំណោះស្រាយភាសា ដើម្បីអនុញ្ញាតឱ្យមនុស្សធ្វើការប្រាស្រ័យទាក់ទងគ្នាដោយភាពជាក់លាក់ និងច្បាស់លាស់បំផុត។ សូមពិនិត្យមើលគម្រោងរបស់យើងដែលយើងបានធ្វើ និងវិធីដែលយើងអាចជួយអ្នកបានជាមួយនឹងសេវាកម្មប្រកបដោយវិជ្ជាជីវៈរបស់យើង។